ការអត្ថាធិប្បាយប្រវត្តិរបស់លោកសិុនស៊ីសាមុត
ការអត្ថាធិប្បាយប្រវត្តិរបស់លោកសិុនស៊ីសាមុត
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ[កែប្រែ]
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម-សុងសឺម និង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក ម៉ា-ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម ។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន ។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព[កែប្រែ]
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ លោកឪពុករបស់លោក ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង ។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន ២ នាក់ទៀត ។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ ។ លោកជាក្មេងល្អ និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់ ។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី ។ ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា ។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ ។ លោកមាននិស្ស័យនឹងព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និងបង្ហោះខ្លែង ។ ចំពោះការបរិភោគ ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក ។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ ។ ក្នុងកំលុងពេលនោះ លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក គ្រប់គ្រាន់ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោក ដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង ។ ដោយមានការគាំទ្រពីមិត្តភក្ដិ ដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា ជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលា ។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩ នាក់ ។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍ ។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយ ៗ លោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេង ៗ ។ ជាអកុសល មាតាបិតារបស់លោក មិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ ។ មាតាបិតារបស់លោក ចង់ឲ្យលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ការសិក្សារបស់លោក ។ ប៉ុន្តែ វាសនាបានចារថា លោក ស៊ីន-ស៊ីសាមុត ត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារយ៉ាងណាក៏ដោយ ។
អាជីពជាសិល្បករ[កែប្រែ]
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ ។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត និពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន ។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហា សុភមង្គល ឈឺចាប់ និងស្រមើស្រមៃ ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក ។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣ ដោយគ្រាន់តែចង់មើល តើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី ។
ចម្រៀងភាគច្រើនរបស់លោក ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់ ។ មិត្តអ្នកស្ដាប់ តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោក ស៊ីន-ស៊ីសាមុត និពន្ធចម្រៀង ដោយផ្អែកលើរឿងពិតនេះ ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក ។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់ គឺច្បាស់ ៗ មួយ ៗ ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវ ហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយ ៗ ប្លែក ៗ គ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក គឺ ណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរសព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអ៊ឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោក បានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍ ៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ-ម៉ាត់ ដែរ ដើម្បីសម្តែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេង ៗ ។ លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ ១៩៧០ ។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរ ដូចជា បទសកវាទិ៍បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ៥០ បទវីយ៉ូឡុងស្នេហា ដែលនិពន្ធដោយតន្រ្តីករវីយ៉ូឡុង ហាស់-សាឡន បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ ។ បទចម្រៀងល្បី ៗ របស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះ មាន បទ ស្រីស្រស់ក្មេង បទ អនុស្សាវរីយ៍ភ្នំក្រវាញ បទ ចុងស្រល់ បទ ថ្ងៃដប់ពីរធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃមួយកក្កដា បទ សម្រស់ឆ្នេរកែប បទ ស្ទឹងពោធិ៍សាត់ និង បទ ព្រែកឯងអស់សង្ឃឹម ជាដើម ។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០[កែប្រែ]
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍ ៧០[កែប្រែ]
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន[កែប្រែ]
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ[កែប្រែ]
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង ចំណង់ចំណូលចិត្ត[កែប្រែ]
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថាលោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល[កែប្រែ]
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត[កែប្រែ]
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
- បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
- បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
- បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
- បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
- បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
- បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
- បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
- ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
បទចម្រៀង[កែប្រែ]
ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។
ច្រៀងទោល[កែប្រែ]
ក
- កណ្តាលដួងចិត្ត ស្តាប់
- កណ្ដាលរាត្រី ស្តាប់
- កណ្ដុរសរ៍ ស្តាប់
- កន្សែងប៉ាក់ផ្កា
- កន្សែងស្រីប៉ាក់ ស្តាប់
- កប្បាសលាស់ខ្ចី ស្តាប់
- កន្លង់ផ្ញើប្រាណ ស្តាប់
- កម្រងភួងថ្កុល
- កម្មកាយមិនទៀង
- កាចអីកាចម្លេះ
- កាត់ចិត្តទាំងអាល័យ
- កាត់ទោសមួយជីវិត
- កាលអូនរាំMonkeys
- កុលាបខ្មែរអាកាសចរណ៍
- កុលាបដូនទាវ
- កុលាបជ្រោយតាព្រហ្ម
- កុលាបបាត់ដំបង
- កុលាបប៉ៃលិន
- កុលាបមួយទង
- កុលាបព្រែកលាប
- កូនចៅលោកអ្នកណា
- កំពង់ចាមកំពង់ចិត្ត ស្ដាប់
- កំពង់ឆ្នាំងដែលខ្ញុំស្រមៃ
- កំពង់ធំជំរុំចិត្ត ស្តាប់
- កំពតកំពូលចិត្ត
- កំហែងឈើទាល
- កំសាន្តតាមកោះ
- កុំតាមបងអី
- កុំថាលាហើយ
- កុំធ្វើមុខក្រញ៉ូវ
- កុំនឹកគេអី
- កុំភ្លេចបណ្ដាំ
- កុំយំណាអូន
- កុំលួចសើច
- កុំស្មានបងភ្លេច
- ក្ងោកក្រមុំ
- ក្ដិចឈឺណាស់អូន
- ក្បត់នៅតែក្បត់ (ចម្រៀងស្នេហ៍) ស្ដាប់
- ក្រឡេកញញឹម
- ក្រោមមេឃលើដី (បងរស់ព្រោះអូន)
- ក្រៅពីរូបពៅ
- ក្រោយលាយនកម្ម
- ក្រោយមេឃស្រឡះ
- ក្រោមសម្លេងទឹកភ្លៀង
- កោះកុងអន្លង់ស្នេហ៏ ស្តាប់
- កោះប្រាក់អន្ទាក់ស្នេហ៍
- កោះចាស់កោះថ្មីស្រីបែកចិត្ត
- ក្លិនខ្លួននួនស្រី
- ក្លិនខ្លួនស្រីខ្មៅ
- ក្លិនផាហ៊ុម
- ក្លិនអើយក្លិនខ្លួន
- ក្លិនអើយក្រអូប
- ក្លិនអ្វីក្រអូប
- ក្លែបក្លិនចន្ធូ
- ក្លិនផ្កាម្លិះ
- ក្លិនខ្លួនចិន្ដា
- ក្លឹមចន្ទស្រណោះ
- ក្អួតឈាម បទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
- ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)
ខ
- ខឹងព្រោះស្រលាញ់
- ខំតែជឿ
- ខុសព្រោះខ្ញុំ
- ខ្យល់សមុទ្រ
- ខ្មៅស្រស់
- ខ្យល់ទន្លេ
- ខ្យងក្តក់ទឹកជន់ ស្តាប់
គ
- គេងទៅៗ(ក្នុងខ្សែភាពយន្ត រឿង ពៅឈូកស)
ច
- ចង់កើតជាទឹក
- ចង់ត្រឹមតែឃើញ
- ចង់បំភ្លេចដែរ ស្ដាប់
- ចុកឈាមនៅប៉ៃលិន
- ចន្ទ្រារះហើយ
- ចិត្តជិតក្បត់
- ចិត្តឥតសង្ឃឹម
- ចុងស្រល់
- ចំណោទស្នេហា
- ចន្ទគ្រឹហ្វា (ចន្ទគ្រឿហ្វា)
- ចំប៉ាបន្ទាយដែក
- ចំប៉ាបាត់ដំបង
- ចំប៉ាផ្សារលើ [១]
- ចំប៉ីសួគ៌ា
- ចំប៉ីសៀមរាប ស្តាប់
- ចម្រៀងមរណៈ
- ចម្រៀងហៅអូន
- ចម្រៀងមួយបទតែងមិនចប់
- ចម្រៀងស្នេហ៍(ក្បត់នៅតែក្បត់) បទភ្លេង និង ទំនុកច្រៀង ពៅ ស៊ីផូ ស្ដាប់
- ចម្រៀងស្នេហ៍(ភក្ត្រាស្រទន់)
- ចំអកចំអន់ ស្តាប់
ចាំជួបរាល់ថ្ងៃលិច
- ចាំអូនពេញមួយយប់ ស្តាប់
- ចាំចម្លើយតាមខ្យល់
ឆ
ជ
- ជញ្ជីងស្នេហា
- ជីវិតកម្មករត្បូង
- ជីវិតខ្ញុំសម្រាប់អ្នក
- ជីវិតសត្វលោក
- ជូតទឹកភ្នែកទៅអូន
- ជួបដោយចៃដន្យ
- ជើងមេឃពណ៌ស្វាយ
- ជឿជាក់ថាមុំវិលវិញ
ឈ
- ឈាមប្រឡាក់ដៃខ្ញុំ
- ឈូកក្នុងបឹង
ញ
- ញញឹមទៀតមក ស្ដាប់
ដ
- ដងស្ទឹងពោធិ៍សាត់
- ដងស្ទឹងសង្កែ ស្តាប់
- ដឹងដែរ
- ដួងនេត្រា
- ដើមដូងព្រលឹងស្នេហ៍
- ដំបៅដួងចិត្ត
ត
- តើបងខុសអីបានជាស្រីសុំលែង
- តើមាននរណាខ្លះដូចខ្ញុំ?
ថ
- ថាវរីមាសបង
- ថ្ងៃនេះមិនចូលផ្ទះទេ
- ថ្ងៃណាមានសង្ឃឹម
- ថ្ងៃណាមេឃស្រឡះ?
ទ
- ទឹកភ្នែកដើមឆ្នាំ
- ទឹកភ្នែកលើទ្រូង
- ទឹកភ្នែកមួយតក់
- ទឹកភ្នែករំចង់
- ទឹកហូរក្រោមស្ពាន
- ទុក្ខស្នេហ៍ទុក្ខកម្ម
- ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
- ទេពធីតាក្នុងសុបិន
- ទំនួញកំហែងឈើទាល
- ទំនួញចាបមាស ស្តាប់
- ទំនួញនាងបទុមា
- ទំនួញហ្គីតាមាស
- ទំនួញអក្ខរា
- ទំនួញភោកុលកុមារ
- ទំនួញស្ដេចនាគ
- ទំនួញទោចភ្នំ
- ទោះយ៉ាងណា
- ទ្រព្យគាប់ចិន្តា
- ទំនិញស្នេហា
- ទន្សាយស្តាយចន្ទ
ធ
- ធីតាវិមានមាស
- ធូបបីសរសៃ
ន
- និស្ស័យកម្មព្រះមោគ្គល្លាន
- និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
- នឹកសែននឹក
- នឹកអូនជានិច្ច
- នៅតែប្រាថ្នា
ប
- បក្សាស្លាបដែក
- បងខុសហើយ
- បងចាំយូរហើយ
- បងច្រៀងនាងយំ
- បងនៅរង់ចាំ
- បងនាំខ្មៅរត់
- បងសែនពេញចិត្តនឹងស្រី
- បងស្រណោះសំដី
- បងស្រលាញ់អូនជាងគេ
- បងរស់ព្រោះអូន
- បង្គងទឹកភ្នែក
- បណ្ដាំស្នេហ៍
- បាត់ដំបងចងចិត្តខ្ញុំហើយ
- បាត់ដំបងកុំចងពៀរនឹងខ្ញុំ
- បាត់ដំបងបណ្តូលចិត្ត
- បានជួបគ្នាហើយ
- បិសាចក្រមុំ
- បុប្ផាមាសស្នេហ៍
- បុប្ផាវៀងចន្ទ
- បុប្ផាឆៀងម៉ៃ
- បុប្ផាដីក្រុង
- បុប្ផាពង្រ
- បុប្ផាលាក់ខ្លួន
- បំភ្លេចមិនបាន
- បើជាវាសនា
- បើនឹងព្រាត់ហើយ
- បើស្រលាញ់ត្រូវហ៊ាន
- បើអូនបានបង
- ប៉ៃលិនសុបិនស្នេហ៍
- ប៉ៃលិនព្រលឹងស្នេហ៍
- ប្ដីមួយជីវិត
- ប្រវាស់ស្រែប្រាំង
- បណ្ដាំស្នេហ៍(បណ្ដាំស្នេហ៍ស្នង) ស្ដាប់
ផ
- ផាត់ជាយបណ្ដូលចិត្ត
- ផ្កាយព្រឹក
- ផ្កាយព្រះអង្គារ ស្តាប់
- ផ្កាយព្រះអង្គារ ចង្វាក់សារ៉ាវ៉ាន់ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
- ផ្សងព្រេងតាមកម្ម
- ផ្សងកម្រងផ្កា
ព
- ពេលដែលត្រូវយំ
- ពេលភ្លៀងនាងទៅណា?
- ពោធិ៍បាក់ខែង
- ព្រះជិនវង្ស
- ព្រោះតែស្រី
- ពេលអូនឡើងយន្តហោះ
- ព្រាត់ទាំងស្រលាញ់ស្តាប់
- ព្រាត់ភ្នំសំពៅ
- ព្រួយរបស់បង
- ព្រែកឯងអស់សង្ឃឹម
- ព្រោះតែអូន
ភ
- ភ័ព្វព្រេងវាសនា
- ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
- ភ្នំសំពៅជម្រៅដួងចិត្ត
- ភ្លៀងស្រក់នៅមាត់បង្អួច
- ភ្លេងមច្ចុរាជ
ម
- មករាំលេងនឹងខ្ញុំ
- មាននរណាខ្លះ
- មាសទឹកប្រាំបី
- មាសទឹកដប់
- ម៉ារីណា
- មិនលែងប្រពន្ធ
- មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
- មួយម៉ឺនសារភាព
- មួយម៉ឺនអាល័យ
- មេឃ និងដី
- ម៉ោង៣យប់មិញ
- ម្ចាស់ក្លិននៅទីណា
- ម្លប់ដូងទីដប់
- ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
- ម្សិលមិញ
- មន្តស្នេហ៍ស្រីខ្មៅ
យ
រ
- រង់ចាំថ្ងៃស្អែកស្តាប់
- រយពាន់សារភាព
- រសាត់តាមខ្យល់
- រាហុចាប់ចន្ទ្រ
- រូបស្រីជាដួងចិត្តបង
- រូបមួយជីវិតពីរ
- រូបអូនហ្នឹងហើយ
- រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
- រៀមខំស្រម៉ៃ
- រៀមចង់ជួបចរចា (យូរឆ្នាំដែលចាំអូន)
- រំដួលក្រពុំ
- រំដួលកោះកុង
- រំដួលស្ទឹងសង្កែ ស្តាប់
- រំដួលពោធិ៍សាត់
- រំដួលសុរិន្ទ
- រឿងពិតរបស់បង
- រសើបណាស់[[មេឌា:]]
ល
- លាបាត់ដំបង
- លាហើយសកុលាបស្រី
- លាភូមិសេកសក
- លាហើយប៉ារីស
- ល្វាចេកព្រាត់គូ
- លាហើយពោធិ៍សាត់
- ល្មមហើយណាស្រី
- លុះលង់ក្រោមធរណី
- លួចស្នេហ៍រួចទុក្
- ស្ទឹងពោធិ៍សាត់
វ
- វណ្ណៈស្នេហ៍
- វស្សាដល់ហើយ
- វាសនាបិតាអភ័ព្វ
- វិលវិញតាមសន្យា
- វិលវិញមកអូន
ស
- សាយណ្ហទោចយំ
- សូមជួបត្រឹមជាតិហ្នឹង
- សង្ឃឹមជានិច្ច
- សង្ឃឹមឬឥតសង្ឃឹម
- សង្ឃឹមចុងក្រោយ
- សង្សារកម្សត់
- សញ្ញាប័ត្រស្នេហា
- សំបុត្របងមួយ
- សំបុត្រចុងក្រោយ
- សំណើចចំអកព្រម្មលិខិត
- សម្បថមុខព្រះ
- សម្លេងស្រែកហៅ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត ស្ដាប់
- សន្ទូចអត់នុយ
- សមុទ្រទឹកភ្នែក
- សមុត្ររីងស្ងួត ស្តាប់
- សម្ដីមិនទៀង
- សម្រស់កោះកុង
- សុភាពបុរស
- សុភាពបុរសចេះដាល់
- សុវណ្ណមច្ឆា
- សូរសំលេងភ្លៀងធ្លាក់
- សូរិយារៀបលិចស្តាប់
- សូរិយាផ្សងស្នេហ៍
- សែនរន្ធត់
- សែនស្ដាយថ្ពាល់ស្ដាំ
- សំឡេងទឹកភ្លៀង
- ស្ដាយដួងតារា
- ស្តាយក្លិនកុលាបរោយ
- ស្តាយក្លិនដែលឃ្លាត
- ស្តាយចិត្តដែលស្មោះ
- ស្នេហ៍បរាជ័យ
- ស្នេហាមួយ ស្ដាប់
- ស្ពានអូរតាគី
- សោភីនីមាសស្នេហ៍
- ស្រណោះខ្លួនណាស់
- ស្រណោះផ្កាក្ទម្ភ
- ស្រណោះភូមិដើមល្វា
- ស្រណោះស្រុកស្រែស្តាប់
- ស្រឡាញ់ហើយម្ដេចស្អប់
- ស្រអែមដងស្ទឹងសង្កែ
- ស្រអែមលាក់ខ្លួន
- ស្តាប់បងច្រៀងបំពេ
- ស្ទឹងកែវ ស្តាប់
- ស្ទឹងពោធិ៍សាត់
- សំណោករាហុល
- ស្នេហ៍នៃយើង
- ស្នេហ៍បាត់សំរស់
- ស្នេហ៍លើអាកាស
- ស្នូរតំណក់ទឹកភ្លៀង
- ស្ពានឈើអភ័ព្វ
- ស្មានចិត្តមិនត្រូវ
- ស្រលាញ់អូន៣៦៥ថ្ងៃ
- សម្រស់គ្មានផ្ទឹម
- សំណព្វចិត្ត
- សត្វស្ទាំងហើរស្ទុយ
អ
- អកបឹងកន្សែង
- អក្ខរាទឹកភ្នែក
- អក្ខរាផ្ញើទៅស្រី ស្ដាប់
- អក្ខរាតាមព្រះពាយស្តាប់
- អនិច្ចា
- អនិច្ចាក្រឡាហោមគង់
- អនិច្ចាផ្គរលាន់
- អនុស្សាចារដើមស្រឡៅ
- អនុស្សាវរីយ៍ភ្នំសំពៅ
- អនុស្សាវរីយ៍សេកសក
- អស់ហើយក្តីរំពឹង
- អាថ៌កំបាំងបុរសក្នុងលោក
- អានី
- អារសាច់ជូនម្ដាយ
- អាសូររំចង់ (ទឹកភ្នែករំចង់)
- អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
- អូនគង់ដឹងខ្លួន
- អូនគ្មានស្រណោះ
- អូនជាដួងចិត្តបង
- អូនភស្ដា
- អូនមកពីណា
- អម្រែកស្នេហ៍អវិចី
ឯ
- ឯណាទៅឋានសូគ៌
ឱ
- ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
- ឱ! ផ្សែងបារី
- ឱ!ធម្មជាតិអើយ
- ឱ!សង្សារមាសបង
- ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
- ឱ សែនឆ្ងាយ
បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា[កែប្រែ]
- កែវបញ្ចពណ៌
- កូឡាបស្នេហា
- កុំឃាត់បងអី
- កំលោះភ្នំពេញក្រមុំបាត់ដំបង
- ក្រមុំខ្មែរលើ
- ក្លិនផ្កាព្រៃភ្នំ
- ខូចម្តុំណា
- ខ្លាចតែខុស
- គូព្រេងនិស្ស័យស្នេហ៍
- គំនួចវាយោរ
- គ្មានអ្វីធំជាងស្នេហាយើង
- ចង់តែខាំហែក
- ចង់បានផ្កាអ្វី?
- ចំរៀងគូស្នេហ៍
- ច័ន្ទរះកណ្តាលថ្ងៃត្រង់
- ច័ន្ទរះក្នុងរាត្រី
- ចិត្តបងរឹងដូចថ្ម
- ចិត្តមួយថ្លើមមួយ
- ចិត្តឥតល្អៀង
- ចោរលួចចិត្ត
- ជំនោរត្រជាក់
- ជំរកភក្តី
- ជំរកស្នេហ៍
- ឈូករ័ត្នមាសបង
- ដួងព្រះចន្ទ្រា
- ឋានសុបិន្តស្នេហ៍
- ឋានសួគ៌នៃយើង
- ឋានៈផ្សេងចិត្តផ្សេង
- ទារុណកម្មនាងនាគ
- ទូកបងអ៊ុំស្កាត់
- ទេសភាពព្រលឹម
- នួនល្អងព្រមទៅ
- បឋមវ័យស្នេហា
- បងស្មោះលុះក្ស័យ
- បុប្ផាឋានសួគា
- បំពេរទិព្វសូដាច័ន្ទ
- បោះឈូង
- ប្រស្នារបួនខ
- ផ្កាអង្គារបុស្ស
- ផ្កាអើយផ្កាពុទ្រា
- ផ្គរលាន់ឯត្បូង
- ព្រះជិនវង្សកុសលបុប្ផា
- ព្រះជិនវង្សបុទុមសូរិយា
- ភក្តីស្នេហា
- មួយកំផ្លៀងអនុស្សាវរីយ៍
- យប់យន់ទន់ត្រជាក់
- យើងកុំភ្លេចគ្នា
- យើងព្រាត់គ្នាហើយ
- រសស្នេហ៍ឧត្តម
- រួមស្នេហ៍លោកីយ៍
- លាហើយកូឡាបបាត់ដំបង
- សុបិន្តឋានស្នេហ៍
- សុភាមាសបង
- ស្ដេចដំរីស
- ស្ទឹងពោធិ៍សាត់
- ស្នេហ៍បងនិងអូន
- ស្នេហាចំប៉ាមាស
- ស្នេហាព្រះថោងនាងនាគ
- ស្នេហាព្រះលក្សិនវង្ស
- ស្រណោះអូរជ្រៅ
- ស្វាយមួយមែក
- អូនកើតឆ្នាំអី
- អក្ខរាលោហិត
- អនិច្ចាកាយងងឹត
- អាទិត្យសុវណ្ណច័ន្ទកេសរ
- អាប៊ុលកាសេម
- អាយុមិនអស់មិនស្លាប់
- ឯណាព្រហ្មចារី
- ឱ! ស្នេហ៍អើយ!
- ឱអ្នកគ្រូពេទ្យអើយ
ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន[កែប្រែ]
- ជើងមេឃពណ៏ស
- តន្ត្រីធម្មជាតិ
- បណ្ដែតក្បូនលេង ស្ដាប់
- មន្ថាមាសបង
- ស្រីឆ្នាស់ប្រុសឆ្នើម
- ស្នេហ៍ដូចជើងមេឃ
- អារុណរះ




